(ព្រះសីហនុ)៖ លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញបើកអង្គសន្និសីទអ្នកដឹកនាំគ្រីស្ទបរិស័ទកម្ពុជាដែលមានរៀបចំដោយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពដល់អ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងបម្រើព្រះបម្រើពួកជំនុំ និងបម្រើសហគមន៍ចំនួន១៧០នាក់ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានរាយការណ៍ជូនពីលទ្ធផលសកម្មភាពចូលរួមការងារបណ្តុះបណ្តាលការងារមនុស្សធម៌ជួយសង្គម ពិសេសបានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានបណ្ដុះបណ្ដាលជនបង្គោលរបស់ខ្លួនជាង៥០០នាក់ និងក្នុងវិស័យអន្តរសាសនាបានជាង ៣៤០អង្គ/នាក់។
ឆ្លៀតក្នុងឱកាសនេះលោកបាននាំនូវការសួរសុខទុក្ខនឹករឮកពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដល់បងប្អូនទាំងអស់គ្នា។
បន្ថែមពីនេះ លោកបានប្រាប់សមាជិក សមាជិកាដែលបានចូលរួមនៅអត្ថន័យពិតប្រាកដនៃរណសិរ្ស ដែលជាចលនាមហាជន ដែលកើតមកពីប្រជាជនទាំងអស់គ្នា គ្រប់មជ្ឈដ្ឋាន ជំនឿសាសនា។ល។
លោកក៏បានបញ្ជាក់ក្រោយថ្ងៃរំដោះ៧មករា ដែលទទួលបានយ៉ាងលំបាក ព្រោះយើងមានឥស្សរជនដ៏ឆ្នើមដូចជាសម្តេចអគ្គមហាធម្មាពោធិសាល ជា ស៉ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនឆ្នើមផ្សេងៗទៀតផងដែរ ដែលលោកទាំងនេះបានបូជាសាច់ស្រស់ ឈាមស្រស់ យកជីវិតទៅប្តូរក្នុងបុព្វហេតុសុខសន្តិភាព សេរីភាព សិទ្ធិរស់រានមានជីវិត និងសិទ្ធិជាច្រើនទៀតជូនប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ។
លោក ញ៉ែង វ៉ាលី ក៏បានស្នើសុំឱ្យបងប្អូនគ្រីស្ទចូលរួមគាំទ្រនូវគម្រោងព្រែកជីកហ្វូណន-តេជោ និងគាំទ្រនូវគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានប្រមុខដឹកនាំវ័យក្មេងដ៏ពូកែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ពិសេសសុខដុមនីយកម្មសាសនានៅកម្ពុជា៕