2024-05-09 13:10
291

ព្រះសីហនុ៖ បុគ្គលចំនួន០២នាក់ ដែលបន្លំខ្លួនគ្រហស្ថដើរបិណ្ឌបាត និងរ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ នៅក្រុងព្រះសីហនុ ត្រូវបានមន្ត្រីសង្ឃ និងសមត្ថកិច្ចហៅមកសាកសួរដោះស្បង់ជីរើវរ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មដែលនាំឲ្យប៉ះពាល់ដល់វិស័យសាសនា។ ជនដែលបន្លំខ្លួនជាសង្ឃខាងលើ ត្រូវបានព្រះមេគណខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធ នារសៀលថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៤ នេះ ធ្វើការឃាត់ខ្លួនសង្ឃក្លែងក្លាយបានម្នាក់យកទៅសួរនាំ និងតម្រូវឲ្យបុគ្គលនេះដោះស្បង់ចីវរចេញ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយសង្កេតឃើញមានបុគ្គល ចំនួន ០២នាក់ បន្លំខ្លួនជាព្រះសង្ឃដើររៃអង្គាសបច្ច័យតាមទីសាធារណៈ ក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ និងមានការសង្ស័យព្រះមេគុណខេត្តចាត់មន្ត្រីសង្ឃ សហការជាមួយសមត្ថកិច្ចបានឃាត់មកសាកសួរទើបដឹងថាជាសង្ឃក្លែងក្លាយ ក៏តម្រូវឲ្យដោះស្បង់ជីវរ អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មបែបនេះបន្តទៀត៕