ព្រៃវែង៖ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្មវិធីឡើងរបង ក្លោងទ្វា និងផ្ទះបាយ ប៉ុស្តិ៍រដ្ឋបាលនគរបាលស្តៅកោង ដែលកំពុងធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញលិខិតអញ្ជើញមានដាក់ឡូហ្គោ «អគ្គស្នងការនគរបាលជាតិ» ដែលត្រៀមទទួលភ្ញៀវចូលរួមផឹកស៊ី និងប្រមូលថវិកាជួយឧប្ថម្ភបន្ថែម ត្រូវបានផ្អាកវិញហើយ ខណៈម្ហូបអាហារ ភេទសជ្ជៈ និងស្រាបៀរ ត្រូវបានកក់ទុករួចរាល់យ៉ាងតុ។
យោងតាមលិខិតរបស់លោកវរសេនីយ៍ត្រី ម៉ន ករុណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅកោង ត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដែលបានដែលបានចែកជួន និងអញ្ជើញភ្ញៀវឱ្យចូលរួមក្នុង «ពិធីឡើងរបង ក្លោងទ្វា និងផ្ទះបាយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤រសៀល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅកោង ស្ថិតក្នុងភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រោយពីបែកធ្លាយលិខិតអញ្ជើញភ្ញៀវរបស់លោកមេប៉ុស្តិ៍ស្តៅកោង មានដាក់ឡូហ្គោរបស់ អគ្គស្នងការនគរបាលជាតិ មិនសមរម្យពាក់ព័ន្ធកម្មវិធីឡើងរបង ក្លោងទ្វា និងផ្ទះបាយនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើការស្តីបន្ទោសឱ្យតាមប្រព័ន្ធតេឡេក្រាមឱ្យលោកមេប៉ុស្តិ៍រូបនេះយ៉ាងចាស់ដៃផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្នុងនាំជាថ្នាក់ដឹកនាំ បានចេញមុខទទួលកំហុស និងសុំទោសជំនួងកូនចៅចំពោះកំហុឆ្គងនេះ ដល់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិគ្រប់លំដាប់ដាប់ថ្នាក់ផងដែរ ដោយលោកបានសរសេរថា៖ «ក្នុងនាមខ្ញុំបាទជាស្នងការសូមទទួលយកកំហុសឆ្គងនេះដែលអប់រំមន្ត្រីក្រោមឱវាទមិនទាន់បានគ្រប់ជ្រុងជ្រោយ។ ខ្ញុំបាទនឹងខិតខំអប់រំណែនាំមិនឱ្យមានរឿងបែបនេះកើតឡើងសារជាថ្មីឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខន្តីអភ័យទោស ជាពិសេសសូមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់ជាន់ថ្នាក់មេត្តាអភ័យទោស»
លោកស្នងការបានសរសេរបញ្ជាក់បន្ថែមថា៖ «ពីដើមឡើយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះ មិនទាន់មានរបង និងក្លោងទ្វារត្រឹមត្រូវឡើយ ម្យ៉ាងមិនទាន់មានទីតាំងសម្រាប់អាហារជុំមន្ត្រីប្រចាំការ ប៉ុន្តែក្រោយជំរុញលើកទឹកចិត្ត មេប៉ុស្តិ៍ខិតខំកសាងរបងថ្មីប្រមាណ ៥០ភាគរយ ក្លោងទ្វារថ្មី និងទីតាំងអាហារដ្ឋាន។ កំហុសនេះជាមេរៀនមួយដែលមន្ត្រីគ្រប់ជាន់ថ្នាក់នឹងសិក្សារៀនសូត្រពង្រឹងចំណេះបន្ថែម»។
ជុំវិញកម្មវិធីឡើងរបង ក្លោងទ្វា និងផ្ទះបាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅកោងនេះ បានប្រភពព័ត៌មាន បានបញ្ជាក់ថា ត្រូវបានរំសាយវិញហើយ មិនមានការរៀបចំនៅប៉ុស្តិ៍ទៀតទេ៕