2024-05-11 08:59
251

(កែប)នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តកែបចូលរួមជាមួយគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ បានធ្វើពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ហើយនិងលែងសត្វអណ្ដើកសមុទ្រចំនួន ១ ក្បាល ដែលទទួលបានពីបងប្អូនប្រជានេសាទប្រលែងសត្វអណ្តើកឱ្យចូលទៅក្នុងលម្ហសមុទ្រខេត្តកែបវិញ។

ជាមួយគ្នានោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថាលោកចូលរួម ប្រលែងសត្វអណ្តើកសមុទ្រមួយក្បាលឱ្យចូលលម្ហសមុទ្រខេត្តកែបវិញនេះជាសត្វប្រភេទល្មួនកម្រមួយនេះ ហើយនិងមានការដុតបំផ្លាញឧបករណ៍អ្នកនេសាទខុសច្បាប់ ដើម្បីឱ្យប្រជានេសាទត្រូវមានការចូលរួមអភិរក្សធនធានធម្មជាតិសមុទ្រកម្ររបស់កម្ពុជា យើងនិងលើកស្ទួយការថែរក្សាការពារ ជីវៈចម្រុះ ដែលមាននៅក្នុងសមុទ្ររបស់កម្ពុជាយើងផងដែរ។

ជាមួយគ្នានោះដែរអភិបាលខេត្តកែបបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលកែប និងមានការចូលរួមជាមួយអង្គការ MCC កាលពីខែមេសា ឆ្នាំ ២០២៤ កន្លងមកនេះ បានសហការប្រលែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ដែលទទួលបានពីប្រជានេសាទចូលទៅក្នុងសមុទ្រខេត្តកែបវិញ។

នាពេលនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា យើងត្រូវរួមគ្នារថែរក្សាការពារអភិរក្សធនធានសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានល្អទាំងអស់គ្នារ។
អណ្តើកសមុទ្រជាប្រភេទសត្វល្មូន ដែលចំណាយពេលច្រើនរស់ក្នុងសមុទ្រ និងដកដង្ហើមនៅផ្ទៃខាងលើទឹក ដោយវាអាចផ្ទុកដង្ហើមរហូតដល់រយៈពេល ៨៥នាទី (ប្រភេទល្មិចព្រុយបី)។

បើតាមការលើកឡើងពីមន្ត្រីជំនាញបានឲ្យដឹងថាប្រភេទសត្វល្មូនកម្រនេះ វារអាចមានអាយុពី ៥០ដល់១០០ឆ្នាំ និងអាចបន្តពូជបាននៅអាយុ ២០ទៅ ៣០ឆ្នាំទៀតផង។
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកែបឱ្យដឹងថាសត្វអណ្តើកសមុទ្រមួយក្បាលនេះ វាមានការចងចាំបានល្អ ដោយអណ្តើកញី នឹងត្រឡប់មកទីតាំងឆ្នេរ ដែលជាទីកំណើតរបស់វា ដើម្បីទម្លាក់ពង ទោះបីជាវាបានចាកចេញពីឆ្នេរ ដែលវាញាស់អស់ រយៈពេលជាង ២០ឬ ៣០ឆ្នាំក៏ដោយ។(សឹង រ៉ាត់)