2024-05-19 16:00
235

ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈកំពុងដេីររេីសអេតចាយតាមដងផ្លូវត្រូវបានម៉ូតូបុកទាំងកម្រោលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 
ហេតុការណ៍នេះបានកើតឡេីងនៅវេលាម៉ោង០៦និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤.នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ផុន ឡាង ភេទស្រី អាយុ៧៣ឆ្នាំ  រងរបួសបាក់ដៃនិងជើង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះដេីរតាមដងផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកlet’s ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1CB-8706 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកជនរងគ្រោះទាំងកម្រោលបណ្តាលឱ្យដួលបោកទៅនិងថ្នល់រងរបួសបាក់ដៃនិងជេីង។ 
   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមដេីម្បីសង្គ្រោះ។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោករង់ចាំដោះស្រាយនាពេលក្រោយ៕