ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បែកក្បាលនិងបងស្រីម្នាក់ទៀតរងរបួសដៃស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីរើអីវ៉ាន់ពីកន្លែងលក់ដូរដឹកតាមរុឺម៉កម៉ូតូវិលទៅផ្ទះវិញត្រូវបានរថយន្តធុនធំបើកបុកពីក្រោយធ្លាក់ជនរងគ្រោះពីលើម៉ូតូ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឡាយ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់មីឆា ចំណែកបងស្រីរងរបួសស្រាល ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិផ្លែត ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនរើអីវ៉ាន់ពីកន្លែងលក់ដូរដាក់លើរុឺម៉កដឹកវិលទៅផ្ទះវិញតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកពីត្បូងទៅជើងមកបុកពីក្រោយរុឺម៉កម៉ូតូធ្វើឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ឯរថយន្តបង្កបើករត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរុឺម៉កម៉ូតូក្រុមគ្រួសារយកទៅផ្ទះដោយខ្លួនឯង ៕