2024-05-22 16:35
266

បន្ទាយមានជ័យ : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅទី២១ខែឧសភា ឆ្នាំ២០២៤  បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៃកងកម្លាំងទាំង៣ប្រភេទគឺកងរាជអាវុធហត្ថខេត្ត កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១  និងកងនគរបាលនៃស្នងការដ្ឋានខេត្ត  បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ។ 
  ពិធីនេះធ្វេីឡេីងក្រោម អធិបតីភាពលោកអ៊ុំ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការរកងឯកភឆពរដ្ឋបាលខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរងនៃកងកម្លាំងថ្នាក់ភូមិភាគនិងថ្នាក់ខេត្ត  ប្រធានតុលាការ ព្រះរាជអាជ្ញា អភិបាល អភិបាលរងស្រុក ក្រុងទាំង៩ ផងដែរ ។
  របាយការណ៍ស្វាគមន៍លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា : អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត បានដំណើរការបើកវគ្គ ហ្វឹកហ្វឺនចាប់តាំងពីថ្ងៃទី១១ ខែមីនាដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ចំនួន៤៥ថ្ងៃ ឬដែលបានហ្វឹកហាត់និងរៀនសូត្រ រួមមាន :ខ្លឹមសារមេរៀន៖ ១.-លំហាត់របៀបជួរទ័ព ២-ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស), ៣.-ការរក្សាសណ្តាប់ធ្នាប់, ៤-ក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមរដ្ឋប្បវេណី, ៥.-ក្បាច់គុណកងយោធពលខេមរភូមិន្ទ, ៦.-ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ 
  លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ដែរថា : ក្នុងវគ្គនេះដែរ មានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ដែលមកពីកងរាជអាវុធហត្ថ ចំនួន១០នាក់,មកពីកងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់, មកពីស្ថាប័នតុលាការចំនួន០២នាក់,មកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។ 
   ចំណែកសិក្ខាកាមសរុបចំនួន១៣៨នាក់ ដែលមកពី : កងរាជអាវុធហត្ថចំនួន ៧១នាក់, កងនគរបាលខេត្តចំនួន៤៧នាក់,កងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់ ។
ដោយឡែកក៏មានសិក្ខាកាមកងរាជអាវុធហត្ងខេត្តបន្ទាយមានជ័យនិងមកពីខេត្តស្វាយរៀងជាង៨០នាក់ផ្សេងទៀត បានចូលរួមហ្វឹកហាត់វគ្គពន្លត់អគ្គីភ័យនិងសង្គ្រោះរយ:ពេល៣ថ្ងៃផងដែរ ។ 
ពោលគឺបន្ទាប់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងក្នុង១ខេត្តៗ ។
នាឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹកនិងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន ) ។ 
 លោក ឣ៊ុំ រាត្រី មានប្រសាសន័ដូច្នេះថា:" ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ខ្ញុំសូមសំដែងនូវការគាំទ្រទាំងស្រុងលើផែនការហ្វឹកហ្វឺន ដែលបានរៀបចំឡើងដោយលោកឧត្តមសេនីយ៍ត្រី    បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលបានបង្ហាញអំពីគោលបំណង សំណូមពរ និងខ្លឹមសារនៃការហ្វឹកហ្វឺន និងសូមឯកភាព គាំទ្រ អបអរសាទរលើលទ្ធផលនៃវគ្គហ្វឹកហ្វឺននិងសូមកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានចូលរួមហ្វឹកហាត់ប្រកបដោយស្មារតីទទួលខុសត្រូវ ការគោរពវិន័យល្អ ទើបទទួលបានលទ្ធផលជោគជ័យជាទីមោទនភាព " ។
លោកបានបន្តថា: តាមរយ:ការសម្តែងទាំង៦ខ្លឹមសារឈុតឆាក របស់សិក្ខាកាមជាកងកម្លាំងយើងបានបង្ហាញពីសមត្ថភាពជំនាញប្រកបដោយភាពស្វាហាប់និងអង់អាចក្លាហានគួរឱ្យសរសើរស្ញប់ស្ញែង។  
ពោលគឺពិតជាបានឆ្លើយតបនឹងគោលដៅអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានធ្វើកំណែទម្រង់ជាច្រើនក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ។
ក្នុងនាមគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត.លោកបានថ្លែងនូវការកោតសរសើរ និងអរគុណ ដល់កងកម្លាំងគ្រប់កងឯកភាពក្នុងខេត្តដែលកន្លងមក បានចូលរួមសកម្ម នាំមុខនិងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនានា ចុងបញ្ចប់លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភជាថវិការបស់រដ្ឋបាលខេត្តចំនួន១០លានរៀលសម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺន និងកម្មវិធីពិសារ"