2024-05-25 16:42
228

បន្ទាយមានជ័យ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកថ្មពួក ធ្វើការឃាត់ខ្លួនតាមបណ្តឹងអាណាព្យាបាលសិស្សស្រី អាយុ១២ឆ្នាំ ពីបទ៖ «រំលោភសេព្ថវៈមានស្ថានទម្ងន់ទោស» បានសម្រេចចំនួន ១៣លើក ជាថ្នូរនឹងការផ្តល់ពិន្ទុខ្ពស់ចំណាត់ថ្នាក់ល្អ និងឱ្យប្រាក់ចំនួន ៩ម៉ឺនរៀល ដើម្បីបិទបាំងសកម្មភាពអាក្រក់របស់ខ្លួន ដែលប្រព្រឹត្តទង្វើអសីលធម៌លើសិស្ស។

 តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាយករងសាលាល្មោភកាម ដែលលួងលោមរំលោភសេពសន្ថវៈលើសិស្សស្រីនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ តាមពាក្យបណ្តឹងពីឈ្មោះ ទឹម ញ៉ាន ភេទប្រុស អាយុ ៦២ឆ្នាំ ត្រជាជាជីតារបស់ក្មេងរងគ្រោះ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 ជនជាប់ចោទត្រូវបានចាប់ខ្លួន មានឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយករង សាលាបឋមសិក្សាថ្មពួក ស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក បានលួងលោមសិស្សស្រី អាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋសិក្សាថ្មពួក រំលោភសេពសន្ថវៈបានសម្រេចរហូត ចំនួន ១៣លើក ជាថ្នូរការផ្តល់ពិន្ទុខ្ពស់ ទទួលចំណាត់ថ្នាក់ល្ព និងឱ្យប្រាក់ ៩ម៉ឺនរៀល។

 អធិការនគរបាលស្រុកថ្មពួក បានប្រាប់បណ្តាញសារព័ត៌មានថា៖ ពិតជាករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ជានាយករង នៃសាលាបឋមសិក្សាថ្មពួក ប្រាកដមែនដោយជាប់ចោទ ពីបទ «រំលោភសេពសន្ថវៈ» លើក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃសាលាខាងលើ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះ រំលោភបានសម្រេច ចំនួន ១៣ដង ប្រព្រឹត្តនៅអំឡុងខែមេសា ឆ្នាំ២០២៤ ចំនួន ០៦ដង និងនៅអំឡុងខែឧសភា ឆ្នាំ២០២៤ រំលោភបាន ចំនួន ០៧ដងទៀត។

 តាមការបញ្ជាក់បានឱ្យដឹងថា នាយករងសាលាជាប់ចោទតែងទូរសព្ទណាត់សិស្សស្រីរងគ្រោះរំលោភសេពសន្ថវៈក្នុងបណ្តាល័យ នៃសាលាបឋមសិក្សាថ្មពួក ដើម្បីដោះឱ្យពិន្ទុខ្ពស់ និងមានចំណាត់ល្អ  ព្រមទាំងឱ្យលុយសរុបចំនួន ៩ម៉ឺនរៀល។ ក្រោយពេលបែកការជីតា និងជីដូនសិស្សស្រីបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចអន្តរាគមន៍ និងរកយុត្តិធម៌តែម្តង។

 ជុំវិញករណីគ្រូលួងលោមសិស្សស្រី អាយុ ១២ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេចជាច្រើនលើនេះ ដើបណ្តឹងប្តឹង បានទាមទារសំណងជាទឹកប្រាក់ ចំនួន ៦ម៉ឺនដុល្លារ និងអនុវត្តន៍តាមផ្លូវច្បាប់ផងដែរ៕