2024-05-31 10:55
219

ខេត្តរតនគិរី ៖  កន្លងមកមានតែលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត និងលោកឧកញ៉ា ចិន សំណាង ជាថៅកែហាងពេជ្យ CSNJ ដែលតែងតែឧបត្ថម ដល់ព្រះសង្ឃដែលគង្គនៅវត្តនោះ មិនត្រឹមតែមានការជួយឧបត្ថមដល់វត្តប៉ុណ្ណោះទេ លោកឧកញ៉ា តែងតែជួយដល់ក្រុមគ្រួសារ និងក្មេងៗ ចំណុះជើងវត្តនោះផងដែរ។

 ដូចជាឧបត្ថមជា ថវិការ មី អង្ករ ស្បែកជើង សម្ភារៈសិក្សា និងចំណាយថវិការយ៉ាងច្រើនក្រាស់ក្រែល ក្នុងការសាងសង់សាលារៀនជូនដល់ក្មេងៗទៀតផង។

 តែដោយឡែកនៅរៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧកញ៉ាចិត្តធម៌រូបនេះ បានចំណាយពេលវេលាធ្វើដំណើរយ៉ាងលំបាកពីរាជធានីភ្នំពេញ ឆ្លងកាត់ជាច្រើនខេត្ត មកដល់ខេត្តរតនគិរី រហូតដល់ភូមិបរឡយ បាននាំយកអំណោយជាបច្ច័យចំនួន ៣០០០ដុល្លារ និងអង្ករ ១តោន ឧបត្ថមដល់វត្ត សុវណ្ណគិរី បរឡយ និងឧបាសក់ ឧបាសិកា ចំណុះជើងវត្តផងដែរ៕

 ទង្វើខាងលើនេះសបញ្ជាក់ឲ្យឃើញថាខ្មែរជួយខ្មែរពិតប្រាកដ ទោះមានឬក្រគឺការធ្វើបុណ្យចេញពីចិត្ត។គួរបញ្ជាក់ផងដែរថាក្រុមការងារយើងបានទទួលដំណឹងពីលោកឧកញ៉ាចិត្តធម៌ថានៅក្នុងខែ 9 ខាងមុខនេះលោកឧកញ៉ាចិត្តធម៌រូបហ្នឹងនិងចំណាយលុយជិត 10 ម៉ឺនដុល្លារដើម្បីសាងសង់សាលារៀនជូនសិស្សសាលានៅក្នុងភូមិនោះបន្តទៀត។ប្រជាពលរដ្ឋនៅពេលក្រុមការងារទទួល msjtv យើងចុះទៅសម្ភាសន៍ផ្ទាល់ពួកគាត់បានសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងដំណឹងថាលោកឧកញ៉ាចិត្តធម៌រូបនោះបានគ្រោងនឹងសាងសង់សាលារៀនដើម្បីអោយកូនពួកគាត់រៀនបន្ត។សូមបញ្ជាក់ផងដែរថាឧកញ៉ាចិត្តធម៌ព្រមទាំងលោកស្រីមិនថាទីណាមានប្រជាពលរដ្ឋមានទីទាល់ក្រលោកឧកញ៉ាតែងតែជួយឧបត្ថម្ភតាមលទ្ធភាពដែលអាចទៅរួច។តាមរយៈអ្នកនេះអ្នកនោះឲ្យតែដល់ដៃអ្នកក្រ។