សិក្ខាសាលនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោម អធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារស្នូលសម្របសម្រួលកិច្ចអន្តរាគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត អ នាម័យ ដែលគិតគូដល់អាហាររូបត្ថម្ភខេត្ត។
ឯកឧត្តម ជា ថាវរិទ្ធ មានប្រសាសន៍ថាសិក្ខាសាលា នាពេលនេះពិតជាមានសារសំខាន់ក្នុងការតម្រង់ទិសសំខាន់ៗចំនួន៤ គឺ ៖
-ពិភាក្សាពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ក្រុមការងារ ស្នូល សម្របសម្រួលកិច្ចអន្តរគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភខេត្ត។
-រំលឹកពីគោលការណ៍ ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូពីអាហាររូបត្ថម្ភ។
-ពិភាក្សាគំរូទំរង់ការធ្វើផែនការអទិភាពរួមគ្នា និងអនុវត្តសាកល្បងក្នុងការរៀបចំផែន ការអទិភាព រួមនេះ សំរាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហាររូបត្ថម្ភ។
-ពិភាក្សាគំរូទំរង់របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស របស់ក្រុមការងារស្នូលសម្របសម្រួលកិច្ច អន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារ
រូបត្ថម្ភ។
ឯកឧត្តម បន្តថា សិក្ខាសាលានាពេលនេះធ្វើឡើងស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណនាអាណត្តិ មុនៗក្រោមការ ដឹកនាំប្រកបដោយគតិ បណ្ឌិតឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីត នាយករដ្ឋមន្ត្រី និង ក៏ជាការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយថាមពលឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែនាយករដ្ឋមន្ត្រី និងអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបាន ដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសង្គតិភាព គុណភាព ប្រសិទ្ធភាពខ្ពស់៕