រតនៈគិរី៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីផ្តល់អនុសាសន៍ ៩ចំណុចដល់នាយ-នាយរងនៃកងរាជអាវុធហត្ថដែលប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នៅទីបញ្ជាការអាវុធហត្ថនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មានរៀបចំពិធីប្រកាសមុខ តំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិជូននាយ-នាយរងនៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការ កងរាជអាវុធហត្ថខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជការរង នាយ សេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ និងកម្លាំងកងអនុសេនាធំ ចល័តសរុបចូលរួមចំនួន ១១៦ នាក់ ។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការ កងរាជអាវុធហត្ថខេត្តរតនគិរី បានផ្តល់អនុសាសន៍៩ចំណុចដល់នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្ត ដែលប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវយកបទពិសោធន៍ដែលមានស្រាប់ ខិតខំសិក្សាស្វែងយល់បន្ថែមទៀតនូវចំណុច ខ្វះខាត ដើម្បីបំពេញតួនាទីឲ្យទទួលបានជោគជ័យរួមមាន៖
១.ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតមហិច្ចតា និងឧបាយកលរបស់ពួកមជ្ឈដ្ឋានអាក្រក់ ដែលមានគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ។
២.ត្រូវគោរពម៉ឺងម៉ាត់នូវបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ។
៣.ទទួលខុសត្រូវរាល់ភារកិច្ចដែលបានប្រគល់ ធ្វើការតាមតួនាទី រួមចំណែកក្នុងការដឹកនាំបញ្ជា អនុវត្តតាមល័ក្ខការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវពេលបំពេញភារកិច្ចត្រូវ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ នឹងធ្វើជាគម្រូល្អដល់ថ្នាក់ក្រោមបង្គាប់របស់ខ្លួន ។
៤.ត្រូវយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ និងលើកកម្ពស់សមត្ថភាពកម្រិតយល់ដឹងរបស់ខ្លួន ជាប្រចាំ ដើម្បីឲ្យក្លាយជា អាវុធហត្ថមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនិងសំណូមពរភារកិច្ច ក្នុងដំណាក់កាលថ្មី ឲ្យស្របតាមបរិបទនៃសង្គមកម្ពុជាសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីត្រៀមទទួល ភារកិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ ។
៥.ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ បញ្ចៀសឲ្យបាននូវទំនាស់បែកបាក់ សាមគ្គីភាពផ្ទៃក្នុង ដែលជាមូលហេតុនាំឲ្យមានភាពអសកម្មក្នុងអង្គភាព មាន
តែសាមគ្គីភាពទេ ដែល ធ្វើឲ្យយើងជម្នះ បាននូវគ្រប់ឧបសគ្គ មានន័យថាគ្រប់ការងារទាំងអស់អាចសម្រេចទៅបាន សុទ្ធតែ មានការចូលរួមគាំទ្រ ប្រកបដោយភាពជឿជាក់ នឹងស្មោះត្រង់ ។
៦.ត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី ពិសេស ជួយសង្គ្រោះ ការពារ បម្រើប្រជាពលរដ្ឋនិងមាតុភូមិរបស់ដោយភាពស្មោះត្រង់ ។
៧.ចូលរួមអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
៨.យកចិត្តទុកដាក់ថែទាំជួសជុល កសាងជំរុំជម្រក កន្លែងធ្វើការ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ចការងារនិងការរស់នៅរបស់កងរាជអាវុធហត្ថ។
៩.ត្រូវយកចិត្តទុកដាក់ថែរក្សាការពាររាល់មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ ឲ្យបាន ត្រឹមត្រូវ និងលើកកម្ពស់ជីវភាពរស់នៅ ហូបចុក ស្លៀកពាក់ ព្យាបាល ដល់កងកម្លាំងឲ្យបានល្អជំរុញ ការដាំដុះ ចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅបានល្អប្រសើរ។ ចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ កីឡា ឲ្យបានផុសផុល ដើម្បីកាយសម្បទារឹងមាំ សុខភាពមាំមួន រស់នៅស្អាត ហូបស្អាត ប្រកបដោយអនាម័យ ។
សូមបញ្ជាក់ថាពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិជូននាយ-នាយរងនៃកងរាជអាវុធហត្ថខេត្តរតនគិរីនាពេលនេះសរុបចំនួន៧៩ នាក់ក្នុងនោះ សម្រេច តែងតាំងផ្លាស់ប្តូរមុខងារនិងផ្ទេរភារកិច្ចចំនួន ៥៩នាក់រួមមាន៖ មេបញ្ជាការរងខេត្តចំនួន០១នាក់,នាយ សេនាធិការរងចំនួន០១នាក់,អនុប្រធានមន្ទីរចំនួន០២នាក់,
នាយការិយាល័យចំនួន០៣នាក់,ប្រធានអង្គភាពនគរបាលយុត្តិធម៍ចំនួន០១នាក់,មេបញ្ជាការ អនុសេនាធំ អ.ហចល័តចំនួន០១នាក់,មេបញ្ជាការ មេបញ្ជាការង កងអនុសេនាតូចប្រត្តិបត្តិការចល័តទី១ ចំនួន០២នាក់,នាយរងការិយាល័យចំនួន០២នាក់,មេបញ្ជាការរងក្រុង/ស្រុកចំនួន០២នាក់,នាយសេនាធិការក្រុង/ស្រុក ចំនួន ០២នាក់,ជំនួយការ,គ្រូពេទ្យនិងបុគ្គលចំនួន០៥នាក់,នាយនាយរងក្រុមនិងយុទ្ធជនចំនួន ៣៦នាក់។ សម្រេចដំឡើងឋានន្តរសក្កិ ចំនួន២០នាក់រួមមាន៖ អនុសេនីយ៍ឯកចំនួន ០៦នាក់,អនុសេនីយ៍ទោចំនួន០៣នាក់,នាយចំណង់ចំនួន០៦នាក់, ព្រឹន្ទបាលឯកចំនួន០៣នាក់,ពលបាលឯកចំនួន ០១នាក់,នាយឯកចំនួន ០១នាក់៕