នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ ផ្ទះ១ខ្នង ដើមឈើ១ដើម នៅឯបរិវេណចំណតរថយន្ត មុខផ្សារធំបាត់ដំបង ។
បើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា សម្រាប់យុទ្ធនាការជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ ផ្ទះ១ខ្នង ដើមឈើ១ដើម ដែលប្រារព្ធឡើងនៅថ្ងៃនេះ គឺគ្រោងជីកចំនួន ១០៧រណ្ដៅ តាមបណ្ដោយផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានទីតាំងទី១ ចាប់ពីផ្លូវកែងបណ្ណាគារឥន្ទ្រទេវី ដល់ហាងLG ចំនួន២១រណ្ដៅ ទីតាំងទី២ ចប់ពីហាងលក់ទូរស័ព្ទសុខហៃ ដល់ធនាគារ T-Trust ចំនួន៣៥រណ្ដៅ ទីតាំងទី៣ ចាប់ពីធនាគារ AEON ដល់ធនាគារស្ថាបនា ចំនួន២៩រណ្ដៅ ទីតាំងទី៤ នៅលើសួនច្បារចាប់ពីស្ពានសម្ដេចក្រឡាហោម ដល់ស្ពានសោហឺ ចំនួន២២រណ្ដៅ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ គឺធ្វើឡើងសម្រាប់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងតែម្ដង ដោយជំហានដំបូងគឺផ្ដោតទៅលើទីប្រជុំជន ក្នុងគោលបំណងសំខាន់បំផុតគឺដើម្បីកំណត់ឱ្យច្បាស់អំពីព្រំដីចំណីផ្លូវ ជៀសវាងមានការរំលោភបំពានដីចំណីផ្លូវ និងពិសេសលើកកម្ពស់សម្រស់នៅតាមទីប្រជុំជននៅតាមក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ។ ឯកឧត្តមបានបន្តថា នៅថ្ងៃនេះគឺគ្រាន់តែជាការជីករណ្ដៅសិន ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នឹងធ្វើការដាំកូនឈើដែលបានគ្រោងទុកនោះទូទាំងទីប្រជុំជនក្នុងខេត្តបាត់ដំបង ពោលគឺទាំង១៤ក្រុងស្រុក នឹងរៀបចំពិធីដាំកូនឈើនេះទាំងព្រមគ្នាតែម្ដង ដូច្នេះស្នើឱ្យមានការចូលរួមពីសំណាក់មន្រ្ដីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការនេះ នឹងចូលរួមក្នុងការថែរក្សាដើមឈើនេះឱ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងបង្ហាញដល់កូនចៅជំនាន់ឱ្យបានស្គាល់អំពីប្រភេទនៃដើមឈើប្រណិតសំខាន់ៗមួយចំនួននោះផងដែរ ៕