2024-06-27 01:06
156

តាកែវ៖នាព្រឹកថ្ងៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៧ខែមិថុនាឆ្នាំ២០២៤ លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៉ិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានអញ្ជើញជាគណៈធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និង លើកកម្ពស់ ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោក វរសេនីយ៍ឯក ចុល ចេកស្នងការរងទទួលផែនគ្រឿងញៀន លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និសិត្ស យុវជន ស.ស.យ.ក. យុវជនកាយរឹទ្ធិ យុវជ កាកបាទក្រហម ប្រជាពលរដ្ឋ និងតំណាងអាជីវករមួយចំនួនបានចូលរួមយ៉ាងច្រេីនកុះករផងដែរ ៕