កំពង់ស្ពឺ៖ ផ្ទុះភ្លើងប្រច័ណ្ឌដោយសារប្រពន្ធលួចមានទំនាក់ស្នេហាស៊ីជម្រៅជាមួយពូបង្កើតរបស់ខ្លួន បុរសជាប្តីបានទាញកាំបិតប៉័ងតោ កាប់ប្រហារលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ហើយខ្សែចង.ក សម្លាប់ខ្លួនតាមក្រោយជាបបង្អួចឡៅតឿបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍ប្តីប្រច័ណ្ឌប្រពន្ធសាហាយស្មន់ជាមួយពូនេះ រហូតឈានដល់ការប្រើអំពើហិង្សានេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង បានចង.កស្លាប់នៅក្នុងផ្ទះ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ យាន់ ឡា អាយុ៣៧ឆ្នាំ រងរបួសធ្ងន់ ដោយសារប្តីកាប់ ចំក្បាល ស្មា លើចិញ្ចើមខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។
តាមប្រភព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធនេះ កើតមានទំនាស់ពាក្យសម្តីយ៉ាងខ្លាំងហើយបុរសជាប្តីយកកាំបិទប៉័ងតោកាប់ប្រហារលើប្រពន្ឋជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះរហូតម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៤នេះ ឈ្មោះ ស៊ីម ថេង ភេទប្រុស អាយុ ៥១ឆ្នាំ មេភូមិត្រពាំងវែង១ ចូលទៅមើលបានបើកទ្វាផ្ទះក៍ឃើញជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនថន យកខ្សែភ្លើងចង.ក សម្លាប់ខ្លួនជាប់ចំរឹងបង្អួចឡៅតឿក្នុងផ្ទះស្លាប់បាត់ទៅហើយ។
តាមសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា៖ ប្រពន្ធដែលត្រូវប្តីកាប់បណ្តាលឱ្យរងរបួសធ្ងន់នោះ គឺគាត់បានលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅ (សាហាយស្មន់) ជាមួយអ្នកជាប់សាច់ឈាមដែលត្រូវជាពូបង្កើតរបស់ប្តីជាច្រើនឆ្នាំមកហើយ ហើយប្តីក៏បានណែនាំប្រាប់ឱ្យបញ្ឈប់ទង្វើរបែបនេះ ម្តងហើយ ម្តងទៀត តែភាគីខាងប្រពន្ធមិនព្រមស្តាប់ ទើបទប់កំហឹងនឹងភ្លើងប្រច័ណ្ឌមិនបានធ្វើឱ្យបុរសជាប្តីសម្រេចចិត្តទាញកាំបិតកាប់ប្រពន្ធ ហើយចង.កសំលាប់ខ្លួនតែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯប្រពន្ធដែលរងរបួសកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ៕