នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងឱ្យដឹង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
យោងការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមាប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែកញ្ញា ឆ្នាំ២០២៤ នឹងត្រូវ លក់ ៤.៦៦៨ រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.១១៨ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។
ដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពី ក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារ/លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់១០ ខែកញ្ញា ឆ្នាំ២០២៤ គឺចុះមក ៤.០០០ រៀល/បើត្រ សម្រាប់ សាំងធម្មតា Gasoline 92 និង ៣.៨៥០ រៀល/បើត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppen។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖៕