2024-09-06 15:48
152

ភ្នំពេញ៖     ពិតកក្រើកលើសង្វៀន «Krud Kun Khmer Mini» លើទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងព្រឹត្តិការប្រដាល់គុនខ្មែរថ្លាលមិត្តភាពជាតិ អន្តរជាតិ ដែលប្រមូលម្តុំដោយសុទ្ធតែកីឡាករជើងខ្លាំងៗប្រចាំក្លឹបនីមួយៗបានណាក់មកជួបតតាំងគ្នាយ៉ាងស្វិតស្វាញជាច្រើនគូរ មានរយៈពេល៣រាត្រីជាប់គ្នាតែម្តង នៅថ្ងៃទី១៣-១៤ និងទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចុងសប្តាហ៍ក្រោយនេះ។

ព្រឹត្តិការមហាអស្ចារ្យ ការប្រដាល់ខ្មែរ «Krud Kun Khmer Mini» នេះបានរៀបចំនៅបរិវេណដីឡូត៍ជាប់ជាតិលេខ៤ ទល់មុខកន្លែងលក់សាច់ក្រក ក្បែខ្លោងទ្វាចូលវត្តស្ងួនពេជ្រ ក្នុងទឹកដីសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលចាប់នៅវេលាម៉ោង ៧យប់ រហូតដល់ចប់កម្មវិធី។ ព្រឹត្តិការប្រដាល់«Krud Kun Khmer Mini» នេះកីឡាករជើងខ្លាំងជាច្រើនរូបទាំងជាតិ និងបរទេស បានណាត់គ្នាមកតតាំង បញ្ចេញនូវបច្ចេកទេស សមត្ថភាពក្នុងនាមកីឡា ដើម្បីបង្ហាញបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត សប្បាយរីយរាយ ព្រមទាំងក្រេបរសជាតិដ៏ឆ្ងាញ់ពិសារ និងស្រាលស្រទន់ ស្រាបៀរគ្រុឌ ព្រមទាំងកុំអ៊ុតក្រោមក្រវឹងកំប៉ុង ព្រោះមានមហារង្វាន់ជាច្រើនសន្ធឹកសន្ធាប់រងចាំម្ចាស់មានសំណាង ដែលមានទឹកប្រាក់ចាប់ពី ៥០០០រៀល រហូតដល់២០លានរៀន រង្វាន់ម៉ូតូស៊េរីទំនើប ឆ្នាំ២០២៤ និងរថយន្តភីកអាប់ដ៏ថ្មីស្រឡាងផងដែរ។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ បានថ្លែងបញ្ជាក់ថា៖ ព្រឹត្តិការប្រដាល់គុនខ្មែរថ្លាលមិត្តភាពជាតិ អន្តរជាតិ «Krud Kun Khmer Mini»  នេះគឺរៀបចំឡើងដើម្បីផ្តល់ឱ្យកាសដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់ប្រភេទកីឡាដូនតា បញ្ចេញសមត្ថភាព ដកស្រងបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដើម្បីពង្រឹងគុនតម្លៃ និងគុនផលនៃកីឡាប្រដាល់គុនខ្មែរ។ ក្នុងព្រឹត្តការប្រកួតប្រដាល់គុនខ្មែរ កម្មវិធី «Krud Kun Khmer Mini» ប្រជុំដោយកីឡាករ កីឡាការិនី ថ្លាលប្រកបដោយគុណភាព មកពីក្លឹបនានា ជាពិសេសមានគូរមិត្តភាពអន្តរជាតិមកពីបរទេសជើងខ្លាំងមកប្រយុទ្ធតតាំងគ្នាផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា៖ «សម្រាប់ព្រឹត្តិការប្រដាល់ «Krud Kun Khmer Mini» នេះអាចដំណើរការទៅបានដោយមានការឧប្ថម្ភផ្តេចមុខដោយ ស្រាបៀរគ្រុឌ ដែលជាផលិតផលប្រកបដោយគុណភាព មានអនាម័យខ្ពស់ ផលិតដោយក្រុមហ៊ុនកូនខ្មែរដំបូងបង្អស់កម្ពុជា គឹ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី»។ វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មភេជ្ជៈ និងស្រាបៀរ ដែលទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីស្ថានប័នអន្តរជាតិលំដាប់ពិភពលោក»៕