ព្រឹត្តិការណ៍ «សមរាត្រី» នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក (២៣ កញ្ញា) ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសចរជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ។
គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមាន ចំនួន ២ដង គឺលើកទី១៖ សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា និងលើកទី២៖ សមរាត្រីរដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕