លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីសកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ #ClimateAction។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ@UNDP ប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស។
សូមបញ្ជាក់ថា លោក Marcos Athias Neto បានត្រូវបានអនុញ្ញាតជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ នាទីក្រុងបាគូ ប្រទេសអាស៊ែរបៃស្សង់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ជាពិសេសកិច្ចការពារបរិស្ថាននិង ធនធានធម្មជាតិ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកថាកម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានាបានចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយសារកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ រួចមកហើយ នូវវិធានប្រតិបត្តិនៃមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Athias Netoបានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាននឹងកំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រកម្ពុជាតាមរយៈមូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និងUNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕