2024-11-27 16:34
73

រាជធានីភ្នំពេញ ៖ ម៉ាកសញ្ញា ដ្រាហ្គិន ដែលគេស្គាល់ថា ជាប្រ៊េនស្រាបៀរដ៏ប្រណីតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធនូវផលិតផលថ្មីរបស់ខ្លួនឈ្មោះថា ដ្រា           ហ្គិន ស៊ីលវើ (Dragon Silver) កំប៉ុងស រាងស្លីម កាន់តែប្រណីតទាក់ទាញ ទឹកពណ៌ខ្មៅដដែល រក្សារសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបនៃស្រាបៀរដ្រាហ្គិន ព្រីមៀម                   ដាកបៀរ ប៉ុន្តែមានកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.២% កាឡូរីទាប កាន់តែស្រាលស្រទន់ ស្រស់ស្រាយ ងាយស្រួលទទួលទាន បំពេញតាមតម្រូវការអតិថិជនដែលនិយមស្រាបៀរដែលមានរសជាតិស្រាល សម្រាប់រាល់ការជួបជុំរីករាយបានកាន់តែយូរផងដែរ ។

ក្រៅពីប្រណីតភាព រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសចំនួន ៩ រយៈពេលបីឆ្នាំជាប់គ្នាពីស្ថាប័នអន្តរជាតិល្បីៗ ដ្រាហ្គិន ស៊ីលវើ ក៏បានបន្តផ្តល់សំណាងលើក្រវិលកំប៉ុងជូនអតិថិជនថែមទៀតផងដែលរួមមានដូចជា ៖ រថយន្តភីកអាប់ មាសសុទ្ធ ម៉ូតូស៊េរីទំនើប និងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយដ្រាហ្គិន ស៊ីលវើ ចាប់ផ្តើមមានលក់នៅតាមទីផ្សារហើយ ដូច្នេះលោកអ្នកអាចបន្តសប្បាយជាមួយរសជាតិ និងគុណភាពរបស់ ដ្រាហ្គិន ។ បន្តសប្បាយ បន្តគាស់ ឈ្នះរង្វាន់ជាមួយ ដ្រាហ្គិន ! ។ សូមពិសាដោយការទទួលខុសត្រូវ ៕