
សិល្បៈ៖ កាលពីប៉ុន្មានម៉ោងមុន ម្ចាស់ផេកដែលឈ្មោះថា អាក្លូ បានធ្វើការបង្ហោះវីដេអូនៅក្នុងផេករបស់ខ្លួន ដោយក្នុងវីដេអូនោះម្ចាស់ផេកនេះ បាននិយាយបញ្ចូលសំឡេងរបស់ខ្លួនទាក់ទងជាមួយនឹងសាច់រឿងរវាងលោក ជី ដេវីត និងតារារ៉េបវ័យក្មេង វណ្ណដា។
ប៉ុន្តែរឿងមិនមែនមានតែប៉ុណ្ណឹងនោះទេ ក្នុងវីដេអូនោះ ម្ចាស់ផេកខាងលើបាននិយាយផ្លែផ្កាមិនត្រឹមតែចំពោះតារារ៉េប ជីដេវីត នោះទេប៉ុន្តែរូបគេក៏បាននិយាយលើសលប់រហូតធ្វើឲ្យប៉ះពាល់ទៅដល់កូនប្រុសជាទីស្រឡាញ់របស់លោក ជីដេវីត ផងដែរ។
ដែលមួយឃ្លីបនេះ បានបង្ករឲ្យមហាជនដែលនិយមលេងតាមបណ្ដាញសង្គមហ្វេសប៊ុក មានការហួសជាចិត្តជាខ្លាំងជាមួយនឹងម្ចាស់ផេកខាងលើ ព្រោះដោយសារតែនេះគឺជារឿងរវាងមនុស្សធំ ប៉ុន្តែម្ចាស់ផេករូបនេះបែរជានិយាយរាលដាលប៉ះពាល់ទៅដល់កូនក្មេងដែលមិនទាន់ដឹងអីទៅវិញ។
ជុំវិញនេះការផ្ទុះនូវវីដេអូរបស់ម្ចាស់ផេក អាក្លូ នេះដែរ មិនចាំយូរ លោក ជីដេវីត ក៏មានការប្រតិកម្មតបវិញភ្លាមៗទៅកាន់ម្ចាស់ផេកខាងលើ ដោយលោកបានបញ្ចេញឃ្លីបសំឡេងទៅកាន់ម្ចាស់ផេកខាងលើថា "ប៉ះពាល់លោកបាន តែកុំប៉ះទៅដល់គ្រួសារលោកឲ្យសោះ"។
លោក ជីដេវីត បានបន្តថា ឲ្យម្ចាស់ផេកនេះ ហែកមេឃរត់ចុះ និងបានផ្ដាំឲ្យត្រៀមខ្លួនជុំវិញរឿងរ៉ាវដែលរូបគេបាននិយាយខាងលើផងដែរ។
ស្របគ្នានោះ ទាក់ទិនជាមួយនឹងឃ្លីបវីដេអូរបស់ផេក អាក្លូ នេះ បានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកនាង ទេព បូព្រឹក្ស យ៉ាងខ្លាំង ដោយអ្នកនាងបានធ្វើការ Live ទាំងទឹកភ្នែកជោគថ្ពាល់ និងហួសចិត្តដែលម្ចាស់ផេកខាងលើហ៊ានដល់ថ្នាក់រាលដាលទៅដល់កូនរបស់ខ្លួន។
យ៉ាងណាជុំវិញរឿងរ៉ាវខាងលើ យើងនៅមិនទាន់ដឹងច្បាស់ទេថាកញ្ញា ទេព ពូព្រឹក្ស និងលោក ជី ដេវីត នឹងធ្វើយ៉ាងណាចំពោះម្ចាស់ផេកដែលហ៊ាននិយាយលេងសើចរហូតធ្វើឲ្យប៉ះពាល់ទៅក្រុមគ្រួសាររបស់លោកនោះទេ។
