
កណ្តាល៖ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅមុខស្ដានីយប្រេងឥន្ទនៈ ភីធីធី ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញបង្ការ និងពន្លត់អគ្គីភ័យកំពុងប្រតិបត្តិការបាញ់ទឹកពន្លត់។
ហេតុការណ៍នេះ បានកើតឡើង នាម៉ោង ១០ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំពើក ស្រុកអង្គស្នួល ដោយយកម្លាំងជំនាញពន្លត់អគ្គិភ័យជាច្រើនអង្គភាព បាននិងកំពុងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ទប់ស្តាត់កុំឱ្យរីករាលដាលបន្ថែមទៀត។
តាមសេចក្តីការណ៍បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពកងពលតូចលេខ ៧០ កងរាជអាវុធហត្ថ និងផ្នែកឯកជនកំពុងជួយបាញ់ពន្លត់ ប៉ុន្តែមិនទាន់គ្រប់គ្រងស្ថានការណ៍បាននោះឡើយទេ គិតត្រឹមម៉ោង ១១នេះ៕