
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក កៅ មាញ់ឌុក អគ្គនាយកក្រុមហ៊ុន Metfone ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ លោក កៅ មាញ់ឌុក បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន Metfone ចូលជួបនៅពេលនេះ និងបានគោរពជូនពរ ឯកឧត្តម អគ្គមេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន សូមមានសុខភាពល្អ សុភមង្គល ជោគជ័យត្រចះត្រចង់ក្នុងភារកិច្ច។
លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់ពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គមេបញ្ជាការ ដែលតែងតែបានផ្ដល់នូវកិច្ចសហការ និងការគាំទ្រដល់ក្រុមហ៊ុនដរាបមក ធ្វើឱ្យក្រុមហ៊ុនឆ្លងផុតការលំបាក និងមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានថ្លែងអំណរគុណក្រុមហ៊ុន Metfone ដែលបានមកជូនពរនាឱកាសនេះ សបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ វាងកម្ពុជា-វៀតណាម ជួយឧបត្ថម្ភទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរបងជាមួយ៕

