
(កំពត)នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥នេះលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ផ្លូវបំបែកនៅក្បែសាលាស្រុកទឹកឈូ មួយខ្សែនេះវាមិនត្រឹមតែនឹងបានផ្ដល់ផលប្រយោជន៍សម្រាប់បងប្អូនប្រជាកសិករនោះទេវាបានផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូប៉ុណ្ណោះទេវាបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងនិងខេត្តកែបផងពីព្រោះផ្លូវនេះជាផ្លូវមួយបានតភ្ជាប់រវាងអន្តខេត្តទាំងពីរផងដែរ។
ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែង១៤គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកក្បាលរមាស រហូតដល់ព្រំប្រទល់តភ្ជាប់និងខេត្តកែប កំពុងបានផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ពិសេសធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៅលេងលម្ហែកម្សាន្តច្រើននៅតាមតំបន់ទេសចរណ៍នានាក្នុងស្រុក។
ទន្ទឹមជាមួយគ្នានេះរដ្ឋបាលស្រុកទឹកឈូ បានស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទ តប់តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដើម្បីធ្វើការស្ថាបនាផ្លូវមួយខ្សែបន្ថែមទៀត ដែលមានប្រវែងប្រមាណជាង ៤គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញពីចំណុចទំនប់ ឃុំកូនសត្វ រហូតដល់ក្លោងវត្តកំពង់នង់ ដោយមានការស្ថាបនាស្ពានដំរីផុងមួយផងដែរ ដែលសំណើរនេះក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចរួចរាល់ហើយ។
លោក អ៊ឹម សោ ធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ឱ្យដឹងថា ទីតាំងភូមិសាស្ត្រស្រុកទឹកឈូ មានអំណោយផលដល់ល្អ និងមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងវិស័យកសិកម្មផ្សេងៗផងដែរ។
វិស័យទាំងពីនេះ បានជួយគ្នាទៅវិញទៅមក និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានភាពល្អប្រសើរ ព្រោះប្រជាពលរដ្ឋក្នុងស្រុកភាគច្រើនប្រកបរបរកសិកម្ម ហើយស្រុកទឹកឈូក៏ជាស្រុកមួយដែលសម្បូរទៅដោយតំបន់កសិទេសចរណ៍ដ៏ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
លោកអភិបាលស្រុកទឹកឈូបានបន្តឱ្យដឹងទៀតថាបន្ទាប់ពីមានផ្លូវមួយខ្សែនេះ នឹងធ្វើឱ្យស្រុកមានកំណើនភ្ញៀវទេសចរណ៍បានកើនឡើងជាងមុនៗ។(សឹង រ៉ាត់)

