2025-05-07 13:04
18

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ: នាព្រឹកថៃ្ងពុធ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រុមការងារគណកម្មាធិការជាតិប្រឆាំងទារុណកម្ម លេខាធិការដ្ឋាន គ.ជ.ប.ទ បានចុះមកបំពេញបេសកកម្មផ្សព្វផ្សាយឯកសារគត្ដិយុត្ដមួយចំនួនពាក់ព័ន្ធនិងការដកហូតសិទ្ធិសេរីភាពបុគ្គលគ្រប់រូបនៅតាមបណ្ដាអង្គភាពជំនាញ, មណ្ឌលអប់រំកែប្រែ (ពន្ធនាគារ).,។ 

កិច្ចប្រជុំផ្សព្វផ្សាយក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ 

ដោយមានការចួលរួមពីលោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញពាក់ព័ន្ធ មន្រ្ដីនគរបាលយុត្តិធម៌ ( ព្រហ្មទណ្ឌ , ជួញដូរមនុស្ស , គ្រឿងញៀន , សណ្ដាប់ធ្នាប់ , សន្តិសុខ , សេដ្ឋកិច្ច ,អន្ដោប្រវេសន៍ )លោកនាយការិយាល័យចំណុះផែន លោកអធិការនគរបាល ក្រុង និងស្រុក ទាំង ០៩ ។ 

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន បានលេីកអំពីប្រវត្តិនៃការបង្កេីតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.ប.ទ និងតួនាទីរបស់គណកម្មាធិការ លេខាធិការដ្ឋាន គ.ជ.ប.ទ ទន្ទឹមនឹងនេះឯកឧត្ដមបានលេីកអំពីការងារមួយចំនួនដែលសមត្ថកិច្ចត្រូវបន្ដការយកចិត្តទុកដាក់សហការជាមួយបណ្តាអង្គភាពនិងខិតខំពង្រឹងសមត្ថភាពមន្រ្ដី លិខិតគត្ដិយុត្ដនានាលេីការងារយុត្តិធម៌ ការសម្ភាសន៍ និងសួរចម្លេីយជនរងគ្រោះ ជនសង្ស័យ ។ល។ 

ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ លើការងារជំនាញសម្រាប់បង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាព មន្រ្ដីនគរបាលយុត្តិធម៌ ឲ្យបានល្អប្រសើរនិងបានចុះពិនិត្យបន្ទប់៤៨ម៉ោងនិងកន្លែងបំពេញការងារ មន្រ្ដីនគរបាលយុត្តិធម៌លេីការសម្ភាសន៍ជនរងគ្រោះនិងការសួរចម្លេីយជនសង្ស័យ ៕