2025-05-10 10:27
10

ភ្នំពេញ . នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បានធ្វើការចុះត្រួតពិនិត្យនិងបង្ក្រាបជាក់ស្ដែងនៅវេលាម៉ោង៨.០០នាទីយប់ ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥ នៅហាងផឹកសុី២កន្លែងក្បែគ្នាឃាត់ខ្លួនបាន២៦នាក់ហាងទី១មានយីហោ ម្លប់ដូងខ្ទិះ ម៉ារានី ឃាត់ខ្លួនបាននារីចំនួន១៣នាក់ ហាងទី២មានយីហោ អង្គជុំត្រជាក់ចិត្ត ឃាត់ខ្លួននារីបាន១៣នាក់ដូចគ្នា ចំនែកភ្ញៀវដែលចូលមកផឹកសុីនៅកននុងហាងទាំង២កន្លែងនឹងត្រូវបានសមត្ថកិច្ចអោយគិតលុយអោយម្ចាស់ហាងរួចហើយអនុញាតអោយត្រលប់ទៅផ្ទះវិញផងដែរទីតាំងខាងលើនេះមានលួចលាក់ធ្វើអាជីវកម្មផ្លូវភេទកេងប្រវ័ញ្ចលើស្ត្រីនិងកុមារ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

នាយកដ្ឋានការជួញដូរមនុស្សនិងការពារអានីតិជន បាន សហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងការឆែកឆេនិងត្រួតពិនិត្យរបស់សមត្ថកិច្ចរកឃើញ សំភារះមួយចំនួននិងឃាត់ខ្លួនមនុស្សបានចំនួន២៦នាក់រួចហើយបាននាំខ្លួនមនុស្សចំនួន២៦នាក់នារីទាំងអស់ យកទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរបំភ្លីតាមនីតិវិធីច្បាប់។