2025-06-10 12:45
8

កណ្ដាល ៖ ករណី ជួញដូរ ផ្តល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃ ចន្ទ ១៤កើត ខែ ជេស្ឋ ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ត្រូវថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០២៥ ចំណុច ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យ៖ចំនួន ៨នាក់ ប្រុស(ឃាត់ខ្លួន៧ គេចខ្លួន)
១- ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ជួញដូរ)
២- ឈ្មោះ វ៉េត វឌ្ឍនា(ពេ) ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ជួញដូរ)
៣- ឈ្មោះ ឡាំ វ៉ាន់ឌី(ទុង) ភេទប្រុស អាយុ ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ជួញដូរ)
៤- ឈ្មោះ ឃុន សុឃីម ភេទប្រុស អាយុ ១៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ជួញដូរ)
៥- ឈ្មោះ ម៉ន ឆៃយ៉ា(អ៊ូច) ភេទប្រុស អាយុ ១៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ផ្តល់ទីតាំងជួញដូរ)
៦- ឈ្មោះ គិន រីណា ភេទប្រុស អាយុ ១៨ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ប្រើប្រាស់)
៧- ឈ្មោះ មុត សីយ៉ា(ទិត្យ) ភេទប្រុស អាយុ ៤៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជាងទង សង្កាត់ក្រាំងថ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) (ប្រើប្រាស់)
វត្ថុតាងចាប់យករួមមាន ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៧ កញ្ចប់(តូច១១ មធ្យម១ ធំ៥)( ទំងន់ ៣៥,៩៨ក្រាម)
២/សម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ទូរសព្ទចំនួន៤គ្រឿង(ម៉ាកIphone7 ម៉ាកoppo២ ម៉ាកVivo1 ៕