
ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន ក្រោយថ្នាក់ដឹកនាំកម្ពុជាបានប្រកាសឈប់ទិញអគ្គិសនី និងអ៊ិនធឺណេតបន្ទាប់ពីការគម្រាមរបស់ថៃ ពេលនេះនាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥ នេះ លោក សូរ៉ាផុង ស្រីយ៉ានុង (Sorapong Sriyanong) ទីប្រឹក្សាសម្របសម្រួលកិច្ចការសន្តិសុខ ទទួលបន្ទុកក្នុងនាមអគ្គលេខាធិការរង និងទទួលបន្ទុកក្នុងនាមអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NHC) បានចេញលិខិតបន្ទាន់បំផុតមួយទៅកាន់ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជានឹងផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ទិញពីប្រទេសថៃទៀត។
យោងតាមលិខិតដែលបានប្រកាសខាងលើបានឲ្យដឹងបន្ថែមថា “អាស្រ័យហេតុនេះ កិច្ចប្រជុំមួយត្រូវបានអញ្ជើញមកពិភាក្សាដើម្បីវាយតម្លៃស្ថានភាព និងគោលការណ៍ណែនាំ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចប់ការទិញសញ្ញាទូរគមនាគមន៍ និងអគ្គិសនីពីប្រទេសថៃ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤.០០នាទី។ នៅបន្ទប់សន្និសីទ Prasong Sunsiri អគារ 20 វិមានរដ្ឋាភិបាល ដឹកនាំដោយប្រធាននាយកដ្ឋានសន្តិសុខព្រំដែន និងប្រទេស៕”