2025-06-18 13:19
11

ភ្នំពេញ៖ បុរសម្នាក់ មានតួនាទីជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ធំ បានអនុត្តដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ «មិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន»។

ជនត្រូវចោទមានឈ្មោះ ប៉ែន សូត្រ មានតួនាទីជា «ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ និងបានបញ្ជូនខ្លួនទៅរាជធានីភ្នំពេញ ដើម្បីបន្តឃុំខ្លួននៅមណ្ឌលអប់រំកែប្រែព្រៃស (ម១) ពីបទ៖ «មិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់ផ្លូវលេខ១០០២ ផ្លូវ៥១៦ ភូមិ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានលោក កុល កំពូល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានពិនិត្យភស្តុតាងស៊ើបសួរ ស្រាវជ្រាវ វិភាគ ឯកសារក្នុងសំណុំរឿងរួច បានសម្រេចចេញដីកាបង្គាប់ឱ្យខ្លួន និងឃុំខ្លួន ពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»៕