
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ ។ នេះបើយោងតាមការឲ្យដឹងពីអគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ។
ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ (ស្រី៥នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ២៦នាក់ (ស្រី៤នាក់) ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាតិ (អនុវត្តទោសចប់) ១នាក់ (ភេទប្រុស) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) ដោយជនជាតិវៀតណាមទាំង ២៧នាក់ ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

