
ព្រៃវែង៖ ឧកញ៉ា លី យូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ «៦៧ ច្រកសៀងហៃ» បានជូបគ្រោះថ្នាក់ចរាចររថយន្តរបស់លោកបុកបន្តបន្ទុយគ្នា ចំនួន ០៣ គ្រឿង ស្ថិតលើផ្លូវជាតិលេខ១ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីព្រលឹមស្រាងៗថ្ងៃអង្គរ៍នេះ។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ថៅកែកាស៊ីណូ «៦៧ ច្រកសៀងហៃ» ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឧកញ៉ា លី យូគៀង ហៅតាបារាំង បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ ករណីរថយន្ត ចំនួន ០៣ គ្រឿង បុកបន្តកន្ទុយគ្នា និងមានអ្នករងរបួសធ្ងន់ស្រាល ចំនួន ០២នាក់។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កើតឡើងម៉ោង ០៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង៣នាក់ មានម្នាក់ជាឧកញ៉ា លី យូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ «៦៧ ច្រកសៀងហៃ» របួសធ្ងន់បន្ទាប់ពីរថយន្តរបស់គាត់បុកគូទឡានដឹកថ្ម រួចហើយរថយន្តក្រុមការងាររបស់គាត់បុកពីក្រោយឡានគាត់បន្ថែមទៀត។
ក្រោយពេលកើតហេតុឧកញ៉ា លី យូគៀត និងអ្នករបួសផ្សេងទៀត ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះអាយុជីវិត។
ប្រភពបានបញ្ជាក់ថា មុខពេលកើតហេតុនាព្រលឹមស្រាង មានរថយន្តយីឌុប ០១គ្រឿង បានបើកបង្អង់ល្បឿនបត់ចូលជញ្ជឹងថ្លឹងរថយន្តតាគោក ស្រាប់តែពេលពេលនោះរថយន្តស៊េរីទំនើប ០១គ្រឿង មានដឹកឧកញ៉ា លី យូគៀត ថៅកែកាស៊ីណី៦៧ បើកបរល្បឿនលឿនបានជ្រុកបុកគូរេថយន្តយីឌុប ហើយត្រូវរថយន្តអង្គរក្សរបស់លោក ០១គ្រឿងទៀតបើកបរពីក្រោយបានបុកមួយតង់ទៀត បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាយ ក្នុងនោះមានម្នាក់ជា «ឧកញ៉ា» ផងដែរ។
បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង និងរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕

