
ដោយ : / ព្រំដែនកម្ពុជា ថៃ : បន្ទាប់ពីមានការសម្របសម្រួលរបស់ភាគីអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងកម្ពុជា ថៃក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងសងខាង អាចចេញ-ចូល ឆ្លងព្រំដែនចាប់ពីម៉ោង ៥:០០ល្ងាច ដល់ម៉ោង ៨:០០ យប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ ឬតែ១ថ្ងៃនេះ ។
ខាងភាគីកម្ពុជា គេឃើញមានលោកបណ្ឌិតប៉ានខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី-នាយករងខុទ្ទកាល័យសម្តេចធិបតី នាករដ្ឋមន្ត្រី លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធច្រើនទៀតនៅប្រចាំដឹកនាំ អនុវត្តសម្របសម្រួល។
ការបើកច្រកនេះធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាងរាប់ពាន់នាក់មិនអាចឆ្លងបាននាថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ នេះ ។
ពោលគឺបន្ទាប់ពីកងទ័ពភូមិភាគទី១ ភាគីថៃបានសម្រេចបិទទាំងស្រុង(ទាំងមនុស្ស ទាំងយានយន្តនិងទំនិញគ្រប់ប្រភេទ) ច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ។
ឬខណ:ពេលកងទ័ពភូមិភាគទី២និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតបានបិទច្រកព្រំដែនថៃ កម្ពុជាគ្រប់ប្រភេទទាំងអស់ជាឯកតោភាគីនាថ្ងៃនេះ ។
ក្នុងរយ:ពេល៣ម៉ោងនេះ មានពលរដ្ឋថៃរាប់រយនាក់ក៏បានសម្រុកចាកចេញពីប្រទេសកម្ពុជាតាមច្រកនេះផងដែត។
ហើយមានពលរដ្ឋកម្ពុជារាប់ពាន់នាក់ក៏បានសម្រុកចេញពីប្រទេសមកប្រទេសកម្ពុជាវិញ ៕

