
កំពង់ស្ពឺ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា សម្រាប់ហេដ្ឋានរចនាសម្ព័ន្ធអប់រំថ្មី ក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ នឹងរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំក្នុងខេត្ត លើកកម្ពស់សុខមាភាព លោកគ្រូ អ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាព សិស្សានុសិស្ស និងពូនជ្រុំមូលធនមនុស្សឱ្យកាន់តែសម្បូរបែបថែមទៀត សម្រាប់ការប្រកួតប្រជែងសង្គម សេដ្ឋកិច្ច ក្នុងខេត្តឱ្យបានជឿនលឿន តាមរយៈការទាក់ទាញវិនិយោគ ការលើកម្ពស់ការប្រកួតប្រជែង និងនវានុវត្តន៍។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា៖ «មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជា ឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចម្បងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា ដើម្បីប្រកួតប្រជែងប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិ ជាពិសេសក្នុងបរិកាក្នុងតំបន់ និងពិភពលោក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ។
ប្រុមុខរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា៖ «ការពង្រីងធនធានមនុស្ស និងពង្រឹងមូលធនមនុស្ស គឺជាការចាំបាច់ និងបន្ទាន់នៅទូទាំងប្រទេស ដើម្បីឆ្លើយតបតម្រូវការចំពោះមុខ និន្នាការក្នុងតំបន់ និងពិភពលោក ហើយសក្ខីកម្មនាថ្ងៃនេះ គឺបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលបោះជំហ៊ានទៅមុខជាវិជ្ជមានសម្រាប់ផលិតធនធានមនុស្ស និងមូលធន់មនុស្សសម្រាប់ការអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្តកំពង់ស្ពឺ និងក្រមខណ្ឌប្រទេសប្រកបដោយនវានុវត្តន៍ បច្ចេកវិទ្យាទំនើប និងបច្ចេកទេសខ្ពស់»៕


