2025-07-08 11:27
14

ខេត្តកណ្តាល  ៖ គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ  សហការជាមួយកងកម្លាំងទាំងបី និងអាជ្ញាធរភូមិឃុំ ចុះត្រួតពិនិត្យនិងយកគ្រឿងចក្រមកឈូសឆាយសាបបេតុងលើប្រព័ន្ធលូរំដោះទឹកភ្លៀងដែលម្ចាស់ផ្ទះរំលាភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន នឹងយកធ្វើជារកន្លែងលក់ដូរតាមចិញ្ចើមផ្លូវជាតិលេខ១ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សារធារណះនិងយកធ្វើជាសម្បត្តិផ្ទាល់ខ្លួនថែមទាំងសង់សំណង់រឹងលើចិញ្ចើមជាតិលេខ១ផងដែរ  ។

ការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើងនៅវេលាម៉ោង៨ និង ០០នាទី ព្រឹក ថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយលោកសុខ រក្សា អភិបាលរងស្រុកកៀនស្វាយ តំណាងលោកឡូវ សុខសានអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ , លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ មានការចូលរួមដោយ លោកមេបញ្ជាការរងអាវុធហត្ថស្រុក លោកលោកស្រីការិយាល័យពាក់ព័ន្ធ លោកលោកស្រីក្រុមប្រឹក្សាឃុំតំណាងលោកមេឃុំគគីរ កម្លាំងអន្តរ៉ាគមន៍ស្រុក កម្លាំងជំនាញសណ្ដាប់ធ្នាប់ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ កញ្ញាមេភូមិគគីនិងកម្លាំងប្រជាការពារ តំណាងម្ចាស់យកប៉ាស៊ីផ្សារគគីរ សរុបអ្នកចូលរួម ៧២នាក់ ស្រី ០២នាក់  ។

ក្នុងនោះ កម្លាំងចម្រុះ បានចុះត្រួតពិនិត្យនិងយកគ្រឿងចក្រមកឈូសឆាយសាបបេតុងលើប្រព័ន្ធលូរំដោះទឹកភ្លៀងដែលម្ចាស់ផ្ទះរំលាភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន នឹងអ្នកលក់ដូរតាមចិញ្ចើមផ្លូវជាតិលេខ១ ដែលកន្លងមកប្រជាពលរដ្ឋយកចំណីផ្លូវជាតិលេខ១ធ្វើជាសម្បត្តិផ្ទាល់ខ្លួន បានសង់សំណង់រឹងលើចិញ្ចើមជាតិលេខ១ ផងដែរ ដើម្បីឲ្យមានសោភ័ណភាពល្អ និងកាន់តែធ្វើឲ្យផ្លូវ ធំទូរលាយបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕