2025-07-19 13:30
15

ត្បូងឃ្មុំ៖ ទីតាំងកាស៉ីណូ «XAMAT» នៅព្រំដែនកម្ពុជា-វៀតណាម ត្រពាំងផ្លុង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្ស ចំនូប ៤៤៥ នាក់ ដោយសារលួចបង្កប់ បទល្មើស ឆបោកតាមអនឡាញ «ONLINE SCAMS»។ 

ប្រតិបត្តិការបង្ក្រាបសំបុកឧក្រិដ្ឋកម្មបទល្មើសអនឡាញខាងលើ ធ្វើឡើងនានៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីតាំកាស៉ីណូ យីហោ «XAMAT» ស្ថិតភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង។ 
តាមរបាយការណ៍ របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបកាស៊ីណូ XAMAT នេះមានសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតែម្តង។ 

ជាលទ្ធផល រកឃើញបុគ្គលិក សរុបចំន ៤៤៨ នាក់ (ស្រី១៤៤នាក់) ក្នុងនោះមាន ជនជាតិវៀតណាម  ៣៥០ នាក់ (ស្រី១០៤នាក់) និងជនជាតិខ្មែរ ៩៨នាក់ (ស្រី៤០នាក់) ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ «Online Scam»។ 

ជាចំណាត់ការ បុគ្គលិកជាជនជាតិវៀតណាម និងជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួនដោយកម្លាំងចម្រុះ ក្រោមសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការសាកសួរ និងបន្តឃាត់ខ្លួនទុកនៅនឹងទីតាំងខាងលើតែម្តងដោយសាររបុគ្គលិកមានចំនួនច្រើន និងមានដាក់កម្លាំងចម្រុះ ដើម្បីការពារនៅជុំវិញទីតាំង។ 

លុះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី រួមមានការសួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម៕