
ខ្លួនតូចតែបេះដូងធំ ឈរពាំងដើម្បីការពារទឹកដីធំមហាសាលមិនអាចកាត់ថ្លៃបាន! រូបភាពនេះបង្ហាញពីការឈឺចាប់នៅការឈ្លានពានពីក្រុមទាហានថៃ នៅថ្ងៃទី០៤ ខែកញ្ញា ២០២៥ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតែផ្ទុះការចាប់អារម្មណ៍ពីមហារជនក្នុងបណ្ដញសង្គម ។ ខណៈដែលក្មេងប្រុសតូចម្នាក់ បង្ហាញពីភាពក្លាហានអង់អាចយ៉ាងមុតមាំ ឈរតតាំងប្រឆាំងនិងការឈ្លានពាន់របស់ក្រុមទានហានសៀម ទាំងដែលគ្មានអាវុធដោយយកបេះដូង ភាពក្លាហាន និងសេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិរបស់ខ្មែរ ធ្វើជាអាវុធដោយមិនរ៉ាថយនោះឡើយ។
រូបភាពនេះបានបង្ហាញពីទំហំទឹកចិត្ត និងបេះដូងកាពារទឹកដីរបស់ខ្លួន អមនូវឈឺចាប់មិនអាចបំភ្លេចបានរបស់ពលរដ្ឋកម្ពុជាគ្រប់រូប ពីការរំលោភបំពានស្រេកឃ្លានចង់បានទឹកដីរបស់ខ្មែរពីសំណាក់ថៃ។ យើងឈឺចាប់តែមិនអាចទន់ជ្រាយបានឡើយ យើងត្រូវយកការឈឺចាប់នេះជាដើមទន់ ហើយងើបឈរពង្រឹងវាដោយខ្លួនឯង ត្រូវប្រឹងសិក្សាយកចំណេះនិងជំនាញជាទន់ សំរាប់ជាខែលការពារជាតិ ។
យោងតាមសំដីរបស់លោកលីខ្វាន់យូ (Lee Kuan Yew) ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់សាំងកាពួរបាននិយាយថា៖ « នៅក្នុងពិភពលោកមួយដែលត្រីធំស៊ីត្រីតូច ហើយត្រីតូចស៊ីកំពឹស នោះ សាំងកាពួរត្រូវតែក្លាយជាកំពឹសដែលមានជាតិពុល ដោយសារតែប្រទេសសាំងកាពួរជាប្រទេសតូច ហើយត្រូវបានយាយី ត្រូវបានសម្លុត និងត្រូវបានគម្រាមវាយប្រហារពីប្រទេសធំៗ ដែលនៅជិតខាងខ្លួន។ ដូច្នេះហើយទើបប្រទេសសាំងកាពួរពង្រឹងវិស័យការពារជាតិរបស់ខ្លួន រហូតបានក្លាយជាប្រទេសដែលមានកងទ័ពជើងទឹក និងកងទ័ពជើងអាកាសខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមកដល់ពេលនេះ សាំងកាពួរក៏បានក្លាយជាកំពឹសដែលមានជាតិពុល ហើយគ្មានប្រទេសធំណាហ៊ានស៊ីកំពឹសសាំងកាពួរទេ។


