2025-09-17 17:06
12

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។ 

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកសំណើទៅភាគីថៃ ចំនួន ៤ ចំណុចរួមមាន៖ 
១- ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។ 
២- ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។ 

៣- ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។ និងទី៤- ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC៕