2025-10-19 14:15
13

នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថៃ ថា៖ «លោកស្នើសុំឱ្យប្រជាជនថៃ មេត្តារក្សាភាពស្ងប់ស្ងាត់ចំពោះការរិះគន់មកលើរូបលោកអំពីមូលហេតុដែលរដ្ឋាភិបាល មានការស្ងៀមស្ងាត់កន្លងមក ចំពោះរឿងព្រំដែនក ម្ពុជា-ថៃ ប្រសិនបើមានរូបភាពនៃការឈ្លានពានលោកនឹងចាត់វិធានការភ្លាមៗ»។

នាយករដ្ឋមន្ត្រីបាននិយាយថា ចំពោះការរិះគន់ថា រដ្ឋាភិបាលស្ងៀមស្ងាត់ គឺ “មិនសមហេតុផលទេ” ព្រោះបើជាសង្គ្រាម “គេមិនអាចប្រកាសផែនការប្រយុទ្ធជាសាធារណៈបានឡើយ”។

លោក Anutin បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើ លោកទៅធ្វើសង្គ្រាម ដើម្បីបង្ហាញអំពីផែនការរបស់លោក ដើម្បីប្រយោជន៍ជាតិ លោកនឹងធ្វើភ្លាម លោកមិនធ្វើឱ្យប្រទេសថៃ ខូចបង់កិត្តិយសឡើយ»៕