2025-10-23 18:54
10

សម្ដេច តេជោ ហ៊ុន សែន បានបង្ហោះសារនៅថ្ងៃទី២៣ តុលា នេះថា៖ ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា ខ្ញុំមានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលខ្ញុំគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។

សម្ដេចតេជោ កាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថានយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា។

សម្ដេច ហ៊ុន សែន ចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភានិងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជាពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕