ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមអគ្គានុរក្សទី១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានឱ្យដឹងថា៖ «កន្លងមកមានបុគ្គលខិលខូចឆ្លៀតយកតួនាទីទារប្រាក់ពីមេធាវីតំណាងអាណត្តិស្របច្បាប់ ឬមេធាវីមកយកស្នាមមេដៃអ្នកពឹងពាក់ នៅមណ្ឌលជាថ្នូរនឹងការចូលជួបកូនក្តី និងមានករណីមួយចំនួនថែមទាំងបានប្រើឈ្មោះប្រធានមណ្ឌល ដើម្បីទាមទារលុយកាក់បន្ថែមពីគេទៀតផង»។
ប្រធានមណ្ឌលកែប្រែទី១ បានបញ្ជាក់ថា «សេវាជំនួយផ្នែកច្បាប់ពីសំណាក់មេធាវីរបស់ជនជាប់ឃុំគ្រប់រូបជាសិទ្ធិមូលដ្ឋានការពារដោយច្បាប់ ដូច្នេះបើមានជនណាទាមទារលុយកាក់ជាថ្នូរនឹងការជួបកូនក្តី ហើយយកឈ្មោះលោកទៅប្រើសូមមេត្តាជួយប្រាប់មកលោកដោយផ្ទាល់ផង»៕





