2025-11-12 15:59
18

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិកូរ៉េ បានផ្ញើលិខិតសរសើរ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលaជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដោយសារកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់លោកជាមួយនគរបាលជាតិកូរ៉េ។

លិខិតសរសើរនេះ បានបញ្ជាក់ពីការរួមចំណែកដ៏ឆ្នើមរបស់ លោកឧត្តមសេនីយ៍ ឌី វិជ្ជា ក្នុងក្រុមការងាររួមកូរ៉េ-កម្ពុជា (Cambodia-Korea Joint Task Force) ដែលមានបេសកកម្មសំខាន់ក្នុងការបង្កើនសន្តិសុខសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសអន្តរជាតិ។
អាជ្ញាធរទាំងពីរបានបន្តការសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន បណ្តុះបណ្តាល និងប្រតិបត្តិការរួម ដើម្បីធានាសុវត្ថិភាពសង្គម និងការពារសិទ្ធិប្រជាជនរបស់ប្រទេសទាំងពីរ។

ការទទួលបានលិខិតសរសើរនេះ គឺជាការទទួលស្គាល់ដ៏មានតម្លៃចំពោះការប្តេជ្ញាចិត្ត និងការងារយ៉ាងសកម្មរបស់ លោកឧត្តមសេនីយ៍ ឌី វិជ្ជា ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕