ថៃ៖ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោក Anutin បានអះអាងថាភាគីកម្ពុជា អស់ឱកាសក្នុងការចរចារជាមួយថៃបន្តទៀតនោះទេ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានលុបចោល បើសិនជាសហរដ្ឋអាម៉េរិកមិនពេញចិត្តជាមួយប្រទេសថៃក្នុងការលុបចោលកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំព្យូរ កាលពីថ្ងៃទី២៦ តុលា ២០២៥ នោះទេ អាមេរិចចង់គៀបសង្កត់ដាក់គំនាបលើថៃអំពីបញ្ហាពន្ធគយ ក៏ថៃមិនខ្ចី្ចខ្វល់ដែរ ពេលនេះថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដៃគូទីផ្សារថ្មីជំនួសអាមេរិចរួចហើយ នេះបើគេហទំព័រ MCOT ។
ការនិយាយសំដីថ្លោស បែបប្រហើនដាក់លោកត្រាំ របស់លោក Anutin Charnvirakul ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការពារជាតិលើកទី៦៨ នៅវិទ្យាស្ថានសិក្សាការពារជាតិ។ លោក Anutin បន្តថាលោកប្រកាន់នូវជំហររបស់ខ្លួនយ៉ាងច្បាស់លាក់ ដោយមិនខ្វល់ថាការចរចាពាណិជ្ជកម្ម និងពន្ធគយទទួលបានលទ្ធផលបែបណាជាមួយនិងសហរដ្ឋអាមេរិចនោះទេ។ លោកមិនអនុញ្ញាតឱ្យរឿងពន្ធគយនេះ បង្កជាបញ្ហារារាំង និងជាថ្នូរដើម្បីធ្វើការដោះដូរ ដែនអធិបតេយ្យភាពរបស់ថៃនោះទេ ពេលនេះថៃបានការត្រៀមខ្លួនរួចរាល់អស់ហើយផ្នែកយោធា ទាំងកងព័ទដែនអាកាស កងទ័ពជើងគោក និងជើងទឹក បានត្រៀមខ្លួនរួចរាល់អស់ហើយ។
ការនិយាយបែបអំនួតរបស់លោក Anutin នេះក្នុងចេតនាដើម្បីទាមទារការចាប់អារម្មណ៍ អូរទាយយកប្រជាប្រិយភាពពីមហាជន ខណៈដែលការបោះឆ្នោតខិតជិតមកដល់នាពេលខាងមុខនេះ ។ ប៉ុន្តែសំដីបែបប្រហើនរបស់លោក Anutin នាយករដ្ឋមន្រ្តីថៃរូបនេះ សង្ឃឹមថាស្ដោះហើយមិនលេបវិញទៅចុះ បន្ទាប់ពីនិយាយអួតក្ដែងៗថា មិនខ្វល់ពីទីផ្សារជាមួយអាមេរិច និងពន្ធគយនោះ ៕





