2025-11-14 17:28
21

ពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១៣និង៥០នាទី កម្លាំងយោធាថៃ ប្រមាណ ជាង ២០ នាក់ ដែលរួមមានកម្លាំងពាក់ឈុតខ្មៅ និងកម្លាំងប៉ារ៉ា បានចល័ត និងជីកលេណដ្ឋានជិតព្រំដែនទល់មុខប៉ុស្ដិ៍ស្ពានជ័យជំនះ ស្ថិតនៅចំណុច និយាមការ WGS84(251311-1352271)។

តាមប្រភពបានឱ្យដឹងថា តំបន់ដែលភាគីថៃ ធ្វើសកម្មភាពជីកលេណដ្ឋាន គឺស្ថិតនៅភូមិឆាំរាក ឃុំឆាំរាក ស្រុកមឿង ខេត្ដត្រាត ទល់មុខតំបន់ភូមិសាស្ត្រខាងកម្ពុជា ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់។

ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ កម្លាំងជួរមុខកម្ពុជាកំពុងបន្តឃ្លាំមើលយ៉ាងម៉ឹងម៉ាត់ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងតាមដានឃ្លាំមើលសកម្មភាពទាំងអស់នេះជាប្រចាំ៕