2025-12-16 09:00
15

ព្រំដែន៖ គិតត្រឹមម៉ោង ០៧និង៣៦នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ស្ថានការណ៍នៅតាមព្រំដែននៅសមរភូមិថ្មដា ស្រុកវាលវែង អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ យោធាថៃបន្តផ្លោងចូលមកកម្ពុជាយ៉ាងខ្លាំង។

តាមក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង០៧និង៣៦នាទី នាថ្ងៃទី១៦ ខែធ្នូនេះ យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជាយ៉ាងខ្លាំង ក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានបាញ់ផ្សែងពុលផងដែរ។

ទោះជាយ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ  ពោល គឺកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ៕