មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា ប្រទេសកាណាដានឹងសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ពួកគេក្នុងការនាំចូលរថយន្ត EV របស់ចិនរហូតដល់ ៤៩,០០០ គ្រឿង ហើយរថយន្តទាំងនោះនឹងមិនអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកឡើយ។
តាមការចេញផ្សាយពី Al Jazeera ក្នុងឆ្នាំ២០២៤ កាណាដា បានដាក់ពន្ធដ៏ខ្ពស់១០០ ភាគរយលើរថយន្តអគ្គិសនីរបស់ចិន (EVs) ដែលអាត្រាពន្ធនេះ មានតួលេខប្រហាក់ប្រហែលគ្នាបន្ទាប់ពីការប្រកាសពន្ធរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែកាលពីថ្ងៃសុក្រ ខែមករា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានធ្វើឲ្យអាមេរិករន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្រីរូបនេះ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅទីក្រុងប៉េកាំង ដែលនឹងអនុញ្ញាតឱ្យរថយន្ត EV របស់ចិនរហូតដល់ ៤៩,០០០ គ្រឿងចូលក្នុងប្រទេសកាណាដា ក្នុងអត្រាពន្ធ ៦.១ ភាគរយ។
ជុំវិញការផ្លាស់ប្តូរនេះ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនអង្គុយមិនស្ងៀម ហើយសហរដ្ឋអាមេរិកបានដាក់ការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាចជួយប្រទេសចិនទទួលបានទីផ្សារកាន់តែទូលំទូលាយនៅអាមេរិកខាងជើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនដាក់កំហិត កាន់តែខ្លាំងឡើងលើយានយន្ត និងគ្រឿងបន្លាស់របស់កាណាដាក៏ដោយ។
ពាក់ព័ន្ធនឹងប្រតិកម្មរបស់អាមេរិក ស្ថានទូតកាណាដាប្រចាំទីក្រុងវ៉ាស៊ីនតោនមិនទាន់បានធ្វើការឆ្លើយវិញភ្លាមៗនៅឡើយទេ៕



