2026-01-19 16:43
57

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំណុះក្រសួងមហាផ្ទៃ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យដកហូតមុខតំណែង ឱ្យមកជាមន្ត្រីធម្មតា។

តាមអនុក្រឹត្យដែលទើបត្រូវបានចេញផ្សាយ ការដកហូតមុខតំណែងនេះ ជាវិធានការរដ្ឋបាលមួយ ក្នុងការរៀបចំ និងគ្រប់គ្រងរចនាសម្ព័ន្ធមន្ត្រីជាន់ខ្ពស់ នៅក្នុងក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណា មូលហេតុលម្អិតនៃការដកហូតមុខតំណែង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ការសម្រេចចិត្តនេះ ជាផ្នែកមួយនៃការរឹតបន្តឹងវិន័យ និងការលើកកម្ពស់សមត្ថភាពការងារ នៅក្នុងវិស័យអន្តោប្រវេសន៍ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំង ពាក់ព័ន្ធនឹងបញ្ហាជនបរទេស និងបទល្មើសឆ្លងដែន៕