ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជំហរប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ដើម្បីចូលកាន់កាប់ទឹកដី ដែលជាសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ។
ជាក់ស្តែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញកំណត់ទូតតវ៉ា និងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ពីការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ភាគីថៃ។
ក្នុងនោះដែរ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានចេញលិខិតតវ៉ា និងកំណត់ទូតជាបន្តបន្ទាប់ ដោយស្នើឱ្យភាគីថៃបញ្ជូនក្រុមការងារវាស់វែងខណ្ឌសីមាព្រំដែន ចុះធ្វើការងារលើទីតាំងជាក់ស្តែងរួមជាមួយភាគីកម្ពុជា។
កម្ពុជាបានបញ្ជាក់សាជាថ្មីថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕



