2026-02-11 07:38
12

គណបក្ស People’s Party បានដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត (EC) ខេត្តឈុនបុរី ដើម្បីស្នើឲ្យធ្វើការរាប់សន្លឹកឆ្នោតឡើងវិញទាំងស្រុង នៅមណ្ឌលបោះឆ្នោតលេខ១ បន្ទាប់ពីរកឃើញភាពខុសគ្នា ជាង ៧,០០០ សន្លឹក រវាងចំនួនសន្លឹកឆ្នោតដែលបានរាប់ និងចំនួនអ្នកទៅបោះឆ្នោតពិតប្រាកដ។

លោក Phuwanat Rasmiruekseth បេក្ខជនរបស់គណបក្ស People’s Party នៅមណ្ឌលលេខ១ បានដាក់សំណើនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ដោយយោងតាមលទ្ធផលមិនផ្លូវការដែលបានបិទផ្សាយនៅការិយាល័យស្រុក។ 

តាមតួលេខដែលបង្ហាញ មានអ្នកទៅបោះឆ្នោត ចំនួន ៨៨,៨៩៧ នាក់ ប៉ុន្តែចំនួនសន្លឹកឆ្នោតសរុប រួមមាន សន្លឹកឆ្នោតត្រឹមត្រូវ ៨៥,២១៩ សន្លឹកឆ្នោតមិនត្រឹមត្រូវ ៣,៧៨៧ សន្លឹក និងសន្លឹកមិនបោះឆ្នោត ៦,៩៨៨សន្លឹក មានចំនួនសរុបដល់ ៩៥,៩៩៤ សន្លឹក ដែលលើសចំនួនអ្នកបោះឆ្នោត ៧,០៩៧ សន្លឹក។

លោក Phuwanat បានបញ្ជាក់ថា គណបក្សកំពុងអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅគ្រប់ការិយាល័យបោះឆ្នោត ដើម្បីធានាភាពតម្លាភាព និងយុត្តិធម៌ ហើយសង្កត់ធ្ងន់ថា សំណើនេះមិនមានគោលបំណងបម្លែងលទ្ធផលបោះឆ្នោតឡើយ ប៉ុន្តែមានគោលបំណងការពារសុចរិតភាពនៃសន្លឹកឆ្នោតគ្រប់សន្លឹក។

លោក Phongbandit Pinsuwan នាយក EC ខេត្តឈុននបុរី បានឲ្យដឹងថា ពាក្យបណ្ដឹងត្រូវបានទទួលយកហើយ ការស៊ើបអង្កេតកំពុងដំណើរការ។ លោកបានទទួលស្គាល់ថា កំហុសមនុស្សអាចកើតមានបាន ហើយលទ្ធផលស៊ើបអង្កេតនឹងត្រូវផ្ញើទៅ EC ស្នាក់ការកណ្ដាល ដែលជាអ្នកសម្រេចថាតើត្រូវបញ្ជាឲ្យរាប់ឡើងវិញ ឬអត់។ 

លទ្ធផលស៊ើបអង្កេតថ្នាក់ខេត្ត ត្រូវរំពឹងថានឹងចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕