ហ្សឺណែវ៖ មេទ័ពអាវធំកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ប្រើវោហាសាស្រ្តចង្អុលភ្ជង់ចំមុខថៃ កណាលវេទិការអន្តរជាតិ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថាកម្ពុជារងគ្រោះត្រូវថៃឈ្លានពានទឹកដី ពលរដ្ឋកម្ពុជាជាង៦០ម៉ឺននាក់ត្រូវជម្លៀស ថៃរំលោភបទឈប់បាញ់ ដោយដាក់បន្លាលួស ទូរកុងតឺន័រ វាយបំផ្លាញផ្ទះ ទ្រព្យសម្បត្តិជនស៊ីវិល រារាំងពលរដ្ឋកម្ពុជាជាង៦ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅផ្ទះវិញបានឡើយ ។
ដើម្បីលាងខ្លួនរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ បានចេញមុខបដិសេធចោទប្រកាន់របស់កម្ពុជា លើបញ្ហាព្រំដែន និងអះអាងថា ថៃប្តេជ្ញាចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាក្លែងបន្លំតាមអ៊ីនធឺណិត ដោយបង្វែរសាច់រឿងពីការឈ្លានពានកម្ពុជា ទៅជាលេសបោសសម្អាត Online Sceam ទៅវិញ ។
រដ្ឋមន្ត្រីការបរទេសថៃ បានឆ្លើយតបចោទការប្រកាន់របស់កម្ពុជា ដោយបដិសេធថា កម្ពុជាបានបង្កកេរ្តិ៍ឈ្មោះថៃដោយចោទប្រកាន់មិនពិត បង្ករឿងបំភ្លៃ លោកសង្កត់ធ្ងន់ថាជម្លោះឈ្លានពានរវាងថៃ និងកម្ពុជា កើតឡើងជាច្រើនឆ្នាំមក និងបានចោទប្រកាន់ដាក់បន្ទុកកម្ពុជាថា ការញុះញង់ ជ្រៀតជ្រែកចូលក្នុងនយោបាយថៃ ទើបបណ្តាលឱ្យមានការវាយប្រហារដោយមិនរើសអើង និងការស្លាប់ជនស៊ីវិលបែបនេះ ។
រដ្ឋមន្ត្រីការបរទេសថៃ ប្រឹងនិយាយសម្ដែងជាតួរចិត្តល្អថា តាមប្រវត្តិសាស្ត្រ ថៃតែងតែមានចេតនាល្អចំពោះកម្ពុជា ប្រទេសថៃបានផ្តល់ជម្រកដល់អ្នករត់គេចពីជម្លោះ និងគាំទ្រជំនួយមនុស្សធម៌ រួមទាំងការកសាងឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិល។
ថៃមិនមានចេតនាប្រឈមមុខកម្ពុជាទេ ពីព្រោះថៃយល់ថា សន្តិភាពរបស់ខ្លួនមិនអាចបំបែកពីសន្តិភាពរបស់កម្ពុជា។ ជំនួសការប្រឈមមុខ គឺថៃបានជម្រុញការឈប់បាញ់ និងការរួមគ្នាដើម្បីកសាងទំនុកចិត្ត និងអភិវឌ្ឍទំនាក់ទំនងជាប់ខាងល្អ។ ថៃប្រឹងប្រកែកបដិសេធការ ថាមិនបានដណ្តើមយកទឹកដីកម្ពុជាឡើយ ថៃនៅតែប្តេជ្ញាចិត្តចំពោះការសន្ទនា ប៉ុន្តែវាក៏ជាកាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីក្នុងតម្លៃណាក៏ដោយ។ ប៉ុន្តែសំដីចុងក្រោយរបស់រដ្ឋមន្ត្រីការបទេសថៃរូបនេះស្មើនិងការប្រមានដាក់គំរាមលើកម្ពុជា ដោយនិយាយថា សួរកម្ពុជាម្តងទៀតថាតើខ្លួនចង់ជ្រើសរើសផ្លូវសន្តិភាព ឬផ្លូវនៃភាពតានតឹង និងជម្លោះជាបន្តបន្ទាប់។
ទោះថៃសម្ដែងការលៃបំភ្លៃការពិតយ៉ាងណា ក៏ដោយអន្តរជាតិមិនពិបាកយល់ឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ ថាតើច្បាប់អន្តរជាតិមានកែវភ្នែកយុត្តិធម៌កម្រិតណាប៉ុណ្ណោះ
អ្នកណាឈ្លានពានអ្នកឲ្យប្រាដកឃើញច្បាស់និងភ្នែកតាមរយៈរូបភាពជាក់ស្ដែង តើពលរដ្ឋកម្ពុជា រឺថៃ ជាអ្នកបាត់បង់ដីផ្ទះសម្បែងឲ្យប្រាដក ហើយបន្តរស់នៅក្រោមដំបូលតង់វេនាលំបាក់ អ្នកណាប្រឹងស្វះស្វែងដើម្បីឲ្យមានបទឈប់បាញ់ គឺកម្ពុជា ៕




