2026-03-14 12:39
10

ភ្នំពេញ​៖បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅយប់ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតា រក្សាតម្លៃ ៥,២០០រៀលដដែល ខណៈប្រេងម៉ាស៊ូតឡើងដល់ ៦,៤០០រៀល។ 
តម្លៃនេះអនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។ 
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ៕