2026-03-20 16:21
7

ចាក់ចំសាច់ខ្លួនឯងចេះឈឺដែរឬ? ចុះពេលដែលបំពានខ្មែរ រាយបន្លាលួស ព័ទ្ធយកដី ដាក់ទូរកុងទឺនឺរំលោភទឹកដីកម្ពុជា វាយបំផ្លាញផ្ទះសម្បែងពលរដ្ឋ ស្ពាន ផ្លូវថ្នល់ ប្រាសាទដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដឹងឬអត់ថាខ្មែរឈឺចាប់ និងរងទុក្ខវេទនាប៉ុណ្ណា? 

ក្រោយក្ដៅស្លឹកត្រចៀក បន្ទាប់ពីអ៊ីរ៉ង់ទើបបាញ់នាវាដឹកទំនិញខ្លួនឈ្មោះ Mayuree Naree ថ្មីៗនេះសោះ ខឹងតែធ្វើអីអ៊ីរ៉ង់មិនបាន ពេលនេះថៃចាប់ផ្ដើមលន់តួសូមឲ្យអ៊ីរ៉ង់ប្រណី ជួយអនុញ្ញាតឲ្យនាវាខ្លួនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពផង។

លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបពិភាក្សាជាមួយលោក ណាសេរ៉េឌីន ហេដារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីសូមឲ្យទីក្រុងតេអេរ៉ង់ ជួយមើលថែនាវិករបស់ខ្លួនទាំងបីនាក់ដែលនៅរស់ បន្ទាប់ពីនាវា "ម៉ាយូរីណារី" ត្រូវបានវាយប្រហារដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ 

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បន្តស្នើឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់ជួយគាំទ្រខ្លួនសម្រាប់បេសកកម្មមនុស្សធម៌ផង ជាពិសេសការអនុញ្ញាតឱ្យនាវាពាណិជ្ជកម្មថៃឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ខ្លួន (IRGC) បានបាញ់នាវាដឹកទំនិញ Mayuree Naree  របស់ថៃ ព្រោះតែនាវានេះចចេសមិនព្រមស្តាប់ការព្រមាននិងផ្គើនមិនស្ដាប់តាមការណែនាំរបស់ពួកគេ។ 

បើអ៊ីរ៉ង់ មិនស្ដាប់តាមការអំពាវនាវរបស់ថៃ ចុះ F-16 ទុកធ្វើអីមិនឆ្លើយតបអ៊ីរ៉ង់វិញទៅ?